Cambodia International Film Festival

Poster dce3e4069b-poster

Down River Jordan

ទន្លេក្រោមហ្ស៊កដានី

By Addie Navarro USA/2022/60 min

ដោយ អាឌី ណាវ៉ារ៉ូ សហរដ្ឋអាមេរិក/២០២២/៦០ នាទី

Story

The Jordan River has played a major role in shaping human society as we know it, providing freshwater and fertile soil for some of the earliest civilizations and witnessing the rise and fall of empires. For centuries, the lower Jordan Valley has served as one of the largest bird migration sites in the world, as well as the biologically diverse sanctuary where the flora and fauna of the East African and West Asian continents come together.

 

Today, the river tells a different story from the life-giving tale it has told for a millennium revealing the devastating impact of human political conflict as Syria, Jordan, and Israel take from the Jordan River without international regulation or waste-management infrastructure. The tension between the riparian nations and the lack of a trilateral water management agreement has allowed for excessive extraction, harmful waste practices, and a tendency to assign blame to others rather than take responsibility for the river’s well-being. As a result, the Jordan River has seen its water flow reduced by 96% over the last sixty years.

រឿង

យើងដឹងស្រាប់ហើយថា ទន្លេហ្ស៊កដានីដើរតួយ៉ាងសំខាន់ក្នុងការបង្កើតសង្គមមនុស្សដោយការផ្ដល់ទឹក និងដីមានជីជាតិសម្រាប់អរិយធម៌ដំបូងគេបង្អស់មួយចំនួន និងជាសាក្សីនៃការកកើត និងការដួលរលំអាណាចក្រជាច្រើន។

អស់ជាច្រើនសតវត្ស នៅខាងក្រោមជ្រលងភ្នំហ្ស៊កដានីជាកន្លែងចំណាកស្រុកបក្សីដ៏ធំបំផុតក្នុងពិភពលោក ក៏ដូចជាទីជម្រកជីវសាស្ត្រចម្រុះ ដែលរុក្ខជាតិ និងសត្វនៃទ្វីបអាហ្រ្វិកខាងកើត និងអាស៊ីខាងលិចជួបគ្នា។

 

សព្វថ្ងៃនេះ ទន្លេនេះបានប្រាប់ពីរឿងរ៉ាវនិទានផ្សេងៗគ្នាក្នុងការទ្រទ្រង់ជីវិត វាបានបើកកកាយពីរឿងរ៉ាវ ជម្លោះនយោបាយរាប់សហស្សវត្សរ៍របស់មនុស្សនៅពេលដែលស៊ីរី ហ្ស៊កដានី និងអ៊ីស្រាអែលយកធនធានចេញពីទន្លេហ្ស៊កដានីដោយគ្មានបទប្បញ្ញត្តិអន្តរជាតិ ឬហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់។ ភាពតានតឹងរវាងប្រទេសជាប់ទន្លេ និងកង្វះកិច្ចព្រមព្រៀងគ្រប់គ្រងទឹកពីត្រីភាគីបានអនុញ្ញាតឱ្យមានការទាញយកធនធានច្រើនហួសហេតុ ការបញ្ចេញកាកសំណល់ដែលបង្កគ្រោះថ្នាក់ និងទំនោរក្នុងការបន្ទោសអ្នកដទៃជាជាងទទួលខុសត្រូវចំពោះសុខុមាលភាពទន្លេ។ ជាលទ្ធផលបានឃើញថា លំហូរទឹករបស់ទន្លេហ្ស៊កដានីបានថយចុះ ៩៦% ក្នុងរយៈពេលហុកសិបឆ្នាំចុងក្រោយមកនេះ។