FOREST TO FUTURE: STORIES ROOTED IN LAND AND LIVELIHOOD
ព្រៃឈឺគឺជីវិត ៖ រឿងរ៉ាវដែលផ្សារភ្ជាប់នឹងដីធ្លី និងរបរចិញ្ចឹមជីវិត
By Bophana Audiovisual Center student filmmakers
Cambodia/2025/63min
ដោយសិស្សភាពយន្តនៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
កម្ពុជា/២០២៥/៦៣នាទី
Story
This curated screening unites three compelling short documentaries that reveal how Cambodian communities thrive through the deep wisdom of local plants and trees.
One traces forest resins gathered for traditional incense, rich with spiritual heritage. Another follows palm leaves skillfully woven into smok—graceful, eco-friendly containers that endure in daily life. A third shows bamboo crafted into kralan, the beloved sticky rice treat roasted inside tubes, embodying celebration and abundance.
Together, these films illuminate the vital, timeless connection between nature, culture, and resilient living in Khmer tradition.
Together, Where Smoke Has a Fragrance, From Leaf to Life, and Sweet Bamboo, Hard Lifestyles portray resilience shaped by land and ancestral knowledge. In the face of environmental change and economic uncertainty, these stories reflect the enduring strength of communities rooted in their natural heritage.
This screening is presented under a project funded by The Henry Luce Foundation and implemented by Bophana Audiovisual Resource Center, supporting the training of emerging Cambodian filmmakers and the preservation of cultural knowledge through documentary storytelling.
រឿង
កម្រងខ្សែភាពយន្តឯកសារចំនួនបីដែលឆ្លុះបញ្ចាំងពីរបៀបដែលសហគមន៍កម្ពុជារស់រានតាមរយៈការយល់ដឹងច្បាស់ពីរុកជាតិ និងដើមឈើក្នុងតំបន់។
រឿងទី១គឺនិយាយអំពីការយកជ័រឈើពីក្នុងព្រៃដើម្បីធ្វើជាធូបក្រអូប ដែលជាមរតកនៃជំនឿដ៏សម្បូរបែប។ រឿងទី២ទាក់ទងនឹងការយកស្លឹកត្នោតមកធ្វើស្មុគសម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃដែលមិនប៉ះពាល់ដល់បរិស្ថាន។ រឿងទី៣បង្ហាញពីការធ្វើក្រឡានដែលជាប្រភេទនំដ៏ពេញនិយមរបស់ប្រជាជនខ្មែរ។
ខ្សែភាពយន្តទាំងបីនេះបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏សំខាន់និងគ្មានទីបញ្ចប់រវាងធម្មជាតិ វប្បធម៌ និងជីវិតប្រពៃណីរបស់ខ្មែរ។ ភាពយន្តចំនួន៣រឿង ៖ «ផ្សែងក្រអូប», «រំដួលបួនស្រទាប់», «ឫស្សីផ្អែម» រួមគ្នាបង្ហាញពីភាពធន់នៃជីវិត ដែលរស់ដោយសារដី និងចំណេះដឹងតពីដូនតា។ ប្រឈមមុខនឹងការប្រែប្រួលបរិស្ថាន និងអស្ថិរភាពសេដ្ឋកិច្ច រឿងរ៉ាវទាំងអស់នេះឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់សហគមន៍ដែលមានឫសគល់យ៉ាងជ្រៅនៅក្នុងកេរដំណែលធម្មជាតិ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌគម្រោងដែលទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិហេនរី លូស (The Henry Luce Foundation) និងអនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលផលិតករភាពយន្តខ្មែរជំនាន់ថ្មី និងការថែរក្សាវប្បធម៌តាមរយៈខ្សែភាពយន្ត។