Cambodia International Film Festival

PRIVATE DANCER

Private dancer2

PRIVATE DANCER

អ្នករាំឯកជន

by Robin Dudfield

Cambodia/2026/90min

 

ដោយរ៉ូប៊ីន ឌុយហ្វៀល

កម្ពុជា/២០២៦/៩០នាទី

 

Story

Private Dancer is a contemporary neo-noir drama based on Stephen Leather’s cult novel. Pete, a British expat in Southeast Asia, falls for Joy, a magnetic bar girl whose shifting loyalties draw him into a world he thinks he controls. The film explores how loneliness and fantasy distort perception, and how power quietly shifts within relationships shaped by money and cultural imbalance.

រឿង

«អ្នករាំឯកជន» ជាភាពយន្តឧក្រិដ្ឋកម្មអាថ៌កំបាំងបែបថ្មី​ផ្អែកតាមរឿងប្រលោមលោករបស់លោកស្ទេហ្វិន លីតដឺ។ ភីត ជាជនជាតិអង់គ្លេសម្នាក់ដែលមករស់នៅអាស៊ីអាគ្នេយ៍។ គេស្រឡាញ់ចយ ដែល​ជាស្រីបារដ៏មានមន្តស្នេហ៍ម្នាក់។ ភាពមិនច្បាស់លាស់របស់នាងបានទាញគេឱ្យចូលទៅក្នុងពិភពមួយដែលគេធ្លាប់គិតថាអាចគ្រប់គ្រងបាន។ ខ្សែភាពយន្តនេះបង្ហាញពីរបៀបដែលភាពឯកោ និងការស្រមើស្រមៃធ្វើឱ្យការវិនិច្ឆ័យមានភាពលម្អៀង និងពីឥទ្ធិពលនៃអំណាចទឹកប្រាក់ និង​សង្គមវប្បធម៌ខុសគ្នា មានទៅលើទំនាក់ទំនងស្នេហា។