Cambodia International Film Festival

TRIBUTE TO HUOY KENG

Mr. Huoy Keng, Producer of Sovannkiri Film Production

Mr. Huoy Keng was born in 1937 in the province of Kampot. Mr. Huoy Keng was the director of the famous Sovankiri film production in the 1960s and 1970s. Huoy Keng’s Sovan Kiri film is the only Cambodian film studio that has produced more than 20 films, both traditional and modern. Huoy Keng is a filmmaker who likes to use the beast as the subject of certain films, and all of them are very popular with the public.

Additionally, during the war of the 1970s, Sovankiri was the first Cambodian filmmaker to seek foreign markets as domestic business collapsed with the flames of war in Cambodia.

Mr. Huoy Keng’s famous films include “Male Dove”, “I Love You So Much, I Hate You”, “Because I Love You”, “Neang Vimean Chan”, “Kray Thong, Crocodile Charavan”, “Neang Champa Thong”, “Surya Komar and Preah Neang Tep Thida”, “A daughter of Elephant King”, “Keo Nama”, “A girl with snake hair” and “Bopha Angkor”.

លោកហួយ គឹង ចាងហ្វាងផលិតកម្មសុវណ្ណគីរីភាពយន្ដ 

លោកហួយ គឹង កើតនៅឆ្នាំ១៩៣៧ នៅខេត្តកំពត។ លោកហួយ គឹង ជាចាងហ្វាងផលិតកម្មសុវណ្ណគីរីភាពយន្ដ ដ៏ល្បីល្បាញនៅទសវត្ស១៩៦០ និង ១៩៧០។ សុវណ្ណគីរីភាពយន្ដរបស់លោកហួយ គឹង ជាស្ទូឌីយ៉ូភាពយន្ដខ្មែរតែមួយគត់ ដែលបានផលិតបានច្រើនជាងគេរហូតដល់ប្រមាណ២០រឿង ទាំងខ្សែភាពយន្ដបែបបុរាណ និង សម័យទំនើប។ លោកហួយ គឹង ជាផលិតករភាពយន្ដម្នាក់ដែលនិយមយកសត្វសាហាវ មកធ្វើជាប្រធានបទនៃការផលិតខ្សែភាពយន្ដមួយចំនួន ហើយភាពយន្ដទាំងអស់នោះសុទ្ធសឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ 

បន្ថែមពីនេះ នៅសម័យសង្រ្គាមកាលពីទសវត្ស១៩៧០ សុវណ្ណគីរីភាពយន្ដ ក៏ជាផលិតកម្មខ្មែរទី១ ដែលបានស្វែងរកទីផ្សារនៅក្រៅប្រទេស ខណៈសកម្មភាពក្នុងស្រុកបានស្រុតចុះដោយភ្លើងសង្រ្គាមនៅប្រទេសកម្ពុជា។ 

ស្នាដៃភាពយន្ដល្បីៗរបស់លោកហួយ គឹង មានដូចជារឿង «លលកញីឈ្មោល» «ស្រឡាញ់ណាស់ស្អប់ណាស់» «ព្រោះតែស្រឡាញ់» «នាងវិមានចន្ទ» «ក្រៃថោងក្រពើឆារ៉ាវ៉ាន់» «នាងចំប៉ាថោង» «សុរិយន្ដកុមារនិងព្រះនាងទេពធីតា» «ស្ដេចដំរីស» «នាងកែវណាម៉ា» «ធីតាសក់ពស់» និង «បុប្ផាអង្គរ» ជាដើម។