Cambodia International Film Festival

Mekong 2030

មេគង្គ ២០៣០

By Kulikar Sotho, Anysay Keola, Sai New Kham, Anocha Suwichakornpong, and Pham Ngoc Lan

Cambodia, Laos, Myanmar, Thailand, Vietnam

2019, 94 min

 

ដោយ សុទ្ធោ គុល្លិការ, អានីសាយ កែវឡា, សៃ ញូ ខាម, អាណុឆា ស៊ូវីឆាកនពុង និង ផាម ង៉ុក ឡានកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម/២០១៩/៩៤ នាទី

Story

MEKONG 2030 is an anthology film comprising five short stories that envision the future of the Mekong River from different cultural perspectives. Set in the year 2030, the films aim to both entertain and inspire audiences to actively protect this critical life source. 

 

Soul River by Kulikar Sotho (Cambodia)

Soul River is a cautionary tale framed as a lighthearted road (or, rather, river) movie. Set in 2030 in a remote northeast region of Cambodia, it urges contemporary audiences to reconsider their attitudes toward environmental degradation and the impact of climate change on the Mekong basin.

 

The Che Brother by Anysay Keola (Laos)

Xe returns to the nearly deserted Mekong fishing village in which he was raised. There, he intervenes in a dispute between his siblings over the ethics of exploiting their elderly mother’s blood. The blood has become a valuable commodity to a Western corporation that has been developing a cure for a deadly plague outbreak.

 

The Forgotten Voices of the Mekong by Sai New Kham (Myanmar)

This film tells the story of two women fighting to claim their lost spirits’ attachment to the Mekong River while channeling community resilience toward its protection.

 

The Line by Anocha Suwichakornpong (Thailand)

As an artist prepares to open a new exhibition focusing on animism and river ecology, the boundaries between the artwork and the world it represents begin to merge into a site where different forms of knowledge converge.

 

The Unseen River by Pham Ngoc Lan (Vietnam)

This film tells a story about a middle-aged woman traveling upstream to find a lover she hasn’t seen in 30 years, told alongside a story of a young couple traveling downstream to a strange temple in search of a cure for chronic insomnia.

 

រឿង

មេគង្គ ២០៣០ ជាកម្រងភាពយន្តដែលផ្គុំឡើយដោយភាពយន្តខ្លីៗចំនួន ៥ ដែលប្រមើលមើលអនាគតនៃទន្លេមេគង្គដោយផ្អែកលើទស្សនវិស័យខុសៗគ្នា។ ដោយផ្តោតលើឆ្នាំ ២០៣០, ភាពយន្តនេះមានគោលបំណងជាការកម្សាន្តអារម្មណ៍ក៏ដូចជាជម្រុញឱ្យទស្សនិកជនអភិរក្សទន្លេជីវិតដ៏សំខាន់មួយនេះ។

ព្រលឹងទន្លេ, សុទ្ធោ គុល្លិការ  (កម្ពុជា)

ព្រលឹងទន្លេ ជារឿងព្រេងបម្រុងប្រយ័ត្នមួយដែលបន្លំខ្លួនជារឿងដំណើរដ៏គួរឱ្យចាប់អារម្មណ៍។ ស្ថិតក្នុងឆ្នាំ ២០៣០ នៅតំបន់ដាច់ស្រយាលមួយនាភាគឦសាននៃប្រទេសកម្ពុជា, រឿងនេះជម្រុញឱ្យទស្សនិកជនគិតឡើងវិញអំពីសកម្មភាពរបស់គេចំពោះភាពបំផ្លិចបំផ្លាញបរិស្ថាននិងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើទន្លេមេគង្គ។


បងប្អូនឈី, អានីសាយ កែវឡា (ឡាវ)

ស៊ី ត្រឡប់ទៅស្រុកកំណើតរបស់គេវិញដែលជាភូមិស្ទូចត្រីនៃទន្លេមេគង្គដែលស្ទើរតែគេបោះបង់ចោលទៅហើយ។ នៅទីនោះ, គេបានចូលជាប់ពាក់ព័ន្ធនឹងជម្លោះរវាងបងប្អូនបង្កើតរបស់គេអំពីរឿងយកផលប្រយោជន៍ពីឈាមម្តាយចំណាស់របស់ពួកគេ។ ឈាមនេះបានក្លាយទៅជាមានតម្លៃយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនភាគខាងលិចដោយសារតែវាអាចត្រូវគេយកទៅផលិតជាថ្នាំព្យាបាលជម្ងឺរាលដាលដ៏ឃោរឃៅបាន។

 

សំឡេងទន្លេមេគង្គ, សៃ ញូ ខាម (មីយ៉ាន់ម៉ា)

រឿងនេះនិយាយអំពីនារីពីររូបដែលដណ្តើមគ្នាយកវិញ្ញាណដែលភ្ជាប់ទៅនឹងទន្លេមេគង្គ, ស្របពេលនោះពួកគេក៏បានធ្វើឱ្យអ្នកភូមិមានភាពអត់ធ្មត់ក្នុងការអភិរក្សទន្លេមួយនេះដែរ។

 

ខ្សែ, អាណុឆា ស៊ូវីឆាកនពុង (ថៃ)

វិចិត្រករមួយរូបត្រៀមខ្លួនបើកការតាំងពិព័រណ៍ដែលផ្តោតលើនិមិត្តនិយមនិងបរិស្ថានទន្លេ, ព្រំដែនរវាងស្នាដៃសិល្បៈនិងពិភពលោកដែលវាតំណាងអោយចាប់ផ្តើមរលាយចូលគ្នានិងបង្កឱ្យមានការបង្រួបបង្រួមនៃចំណេះដឹងប្លែកៗគ្នា។

 

ទន្លេអាថ៌កំបាំង, ផាម ង៉ុន ឡាន (វៀតណាម)

រឿងនេះនិយាយអំពីនារីវ័យកណ្តាលម្នាក់ធ្វើដំណើរតាមទន្លេលើទៅរកមនុស្សជាទីស្រឡាញ់ដែលគាត់ខានឃើញរយៈពេល ៣០ ឆ្នាំមកហើយ, ហើយក៏និយាយអំពីគូស្នេហ៍មួយគូធ្វើដំណើរតាមទន្លេក្រោមទៅរកប្រាសាទចម្លែកមួយក្នុងគោលបំណងចង់រកថ្នាំព្យាបាលជម្ងឺគេងមិនលក់រ៉ាំរ៉ៃ។