Cambodia International Film Festival

‘Downstream Mekong” by James Gerrand June 30

Movie Premiere 

Mekong Downstream by James Gerrand

Organisers

James-Gerrand
James-Gerrand

While still at university, in 1967/68 James Gerrand paddled alone by canoe down the Mekong River from war-torn Laos, across Cambodia to the Vietnam border. A year later he returned to produce his first documentary in which the personal adventure theme was used to discover all aspects of the regions including livelihood, development, history and conflicts.

Although Australian veteran filmmaker James Gerrand has produced over ten films in Cambodia until today, his early documentary films shot with a 16mm film camera in a little-known and hostile territory, have never been presented in Cambodia. This year, CIFF will showcase his debut films in the Mekong region, as to offer his views on the early 70s giving us perspective on transformations over the last 50 years.

Mekong Downstr leaflet text.Scan111313_145320
Mekong Downstr leaflet text.Scan111313_145320

កាលរៀននៅសកលវិទ្យាល័យអំឡុងឆ្នាំ១៩៦៧/៦៨ ជែម ជឺរ៉ាន់បានជិះទូកតែម្នាក់ឯងតាមដងទន្លេមេគង្គពីប្រទេសឡាវ កាត់តាមកម្ពុជាទៅដល់ព្រំដែនវៀតណាម។ មួយឆ្នាំក្រោយមក គាត់បានត្រលប់មកផលិតភាពយន្តឯកសារដំបូង ដោយប្រើប្រធានបទដំណើរផ្សងព្រេងផ្ទាល់ខ្លួននេះ ដើម្បីស្វែងយល់ពីគ្រប់ទិដ្ឋភាពនៃតំបន់មួយនេះ រួមមានការចិញ្ចឹមជីវិត ការអភិវឌ្ឍន៍ ប្រវត្តិសាស្រ្ត និងជម្លោះជាដើម។

ទោះបីសមិទ្ធិករភាពយន្តជើងចាស់ជនជាតិអូស្ត្រាលី ជែម ជឺរ៉ាន់ បានថតឯកសារជាងដប់រឿងហើយនៅក្នុងប្រទេសកម្ពុជារហូតដល់ពេលនេះ ប៉ុន្តែភាពយន្តឯកសារដំបូងរបស់គាត់ដែលថតដោយកាមេរ៉ាប្រើហ្វីលទំហំ ១៦មម ក្នុងទឹកដីដែលមានគេស្គាល់តិចតួច និងមានភាពរកាំរកូសច្រើននោះ មិនធ្លាប់ត្រូវបានបង្ហាញនៅកម្ពុជាទេ។ នៅឆ្នាំនេះ CIFF នឹងបង្ហាញភាពយន្តដំបូងរបស់គាត់ដែលថតនៅក្នុងតំបន់ទន្លេមេគង្គ ដើម្បីបង្ហាញអំពីទិដ្ឋភាពនៅដើមទសវត្សរ៍ទី៧០ ដែលអាចឱ្យយើងមើលឃើញអំពីការផ្លាស់ប្តូរក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។

Thursday June 30 2 pm Chaktomuk